Pretty Post

Menu
Browsing Category "International"

សំបុត្រ​ចូល​ទស្សនា​ World Cup ឆ្នាំ ២០១៨​បាន​ចាប់​ផ្ដើម​ដាក់​លក់​ហើយ​ថ្ងៃ​នេះ

/ No Comments
សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ World Cup នៅ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ឆ្នាំ ២០១៨​ខាង​មុខ បាន​ចាប់​ផ្ដើម​ដាក់​លក់​ហើយ​ក្នុង​ថ្ងៃ​នេះ។


 អ្នក​មាន​បំណង​ចង់​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ អាច​ដាក់​ពាក្យ​ទិញ​សំបុត្រ​បាន​តាម​រយៈ​គេហទំព័រ​ផ្លូវ​ការ​របស់ FIFA ហើយ​ការ​លក់​នេះ​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល។ ក្នុង​ការ​លក់​សំបុត្រ​ដំណាក់​កាល​ទី ១ ប្រិយ​មិត្ត​បាល់ទាត់​អាច​ដាក់​ពាក្យ​សុំ​ទិញ​សំបុត្រ ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ រហូត​ដល់​មុន​ថ្ងៃ​ទី ១២ ខែ​តុលា​ឆ្នាំ​នេះ។ បើ​សិន​ជា​ចំនួន​អ្នក​ទិញ​ច្រើន​ជាង​ចំនួន​សំបុត្រ​ក្នុង​ដំណាក់​កាល​ទី ១​នេះ FIFA នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ (Random Selection Draw) ដើម្បី​ឲ្យ​ប្រិយ​មិត្ត​បាល់​ទាត់​មាន​ឱកាស​បាន​សំបុត្រ។ អ្នក​ដាក់​ពាក្យ​ទិញ​សំបុត្រ​អាច​ដឹង​ថា​ខ្លួន​បាន​សំបុត្រ​ ឬ​អត់​នៅ​ថ្ងៃ​ទី ១៦​ខែ​វិច្ឆិកា ខណៈ​ការ​ចែក​ចាយ​ក្នុង​ការ​លក់​សំបុត្រ​ក្នុង​ដំណាក់​កាល​ទី​១ នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១៦​ វិច្ឆិកា រហូត​ដល់​២៨ វិច្ឆិកា ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​លក់​ដំណាក់​កាល​ទី​១​នេះ​ផង​ដែរ។ ចំណែក​ឯ​ដំណាក់​កាល​ទី ២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥​ខែ​ធ្នូ។ បើ​ទោះ​ជា​ការ​លក់​សំបុត្រ​ជា​ផ្លូវការ​មាន​តែ​ពីរ​ដំណាក់​កាល​ក្ដី​ ក៏​មាន​ដែរ​ដំណាក់​កាល​លក់​ពិសេស គឺ​ការ​លក់​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៨​មេសា ដល់​ថ្ងៃ​ទី ១៥ កក្កដា​ឆ្នាំ​ក្រោយ។

តម្លៃ​សំបុត្រ​ចែក​ជា​បួន​ប្រភេទ ដែល​ប្រភេទ​​ទី​១ មាន​លក្ខណៈ​ថ្លៃ​ជាង​គេ ខណៈ​ប្រភេទ​​ទី ៤​ត្រូវ​រក្សា​ជា​ពិសេស​សម្រាប់​តែ​ប្រជាជន​រុស្ស៊ី​ដែល​មាន​តម្លៃ​រាង​ធូរ​ថ្លៃ​ជាង​គេ ក្នុង​ចំណោម​ក្រុម​សំបុត្រ​ទាំង​អស់។   គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cupនឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៤ ​ខែ ​មិថុនា ឆ្នាំ​ក្រោយ នៅ​ប្រទេស​រុស្ស៊ី។ បច្ចុប្បន្ន​មាន ៨​ប្រទេស​ហើយ​បាន​កក់​កន្លែង​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ដូច​ជា រុស្ស៊ី​ផ្ទាល់​ជា​ម្ចាស់​ផ្ទះ ប្រេស៊ីល បែលហ្សិក ម៉ិកស៊ិក អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជប៉ុន និង​កូរ៉េ​ខាង​ត្បូង៕  

រកឃើញ​ហើយ! តើ​ជើង​ខ្លាំង​​ទាំង​ ៥​ណា​ខ្លះ អាច​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ? (វីដេអូ)

/ No Comments

ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ ក្នុង​កម្មវិធី​ America's Got Talent កាល​ពី​ម្សិលមិញ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​ជុំវិញ​ពិភពលោក​ រំភើប​​និង​បុកពោះ​ជំនួស​បេក្ខភាព​ទាំង​អស់​មិន​ស្ទើរ​ទេ​ ព្រោះ​ជា​ថ្ងៃ​ដែល​សម្រេច​ជោគវាសនា​ថា​ អ្នក​ណា​ដែល​បាន​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន។

ជាក់​ស្ដែង​ អ្វី​ដែល​ប្រិយមិត្ត​ទន្ទឹង​រង់​ចាំ​បាន​ចេញ​ហើយ​ គឺ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ កម្មវិធី​បាន​រក​ឃើញ​អ្នក​ឈ្នះ​ ៥​រូប​ទៀត​ដែល​មាន​សមត្ថភាព​ខ្ពស់​ ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ជាមួយ​បេក្ខភាព​ ៥​រូប​ទៀត។


សប្ដាហ៍​នេះ​ ត្រូវ​បាន​មហាជន​ជា​ច្រើន​ លើក​ឡើង​ថា​ ជា​សប្ដាហ៍​ដែល​ពិបាក​សម្រេច​ចិត្ត​ ព្រោះ​បេក្ខជន-បេក្ខនារី​ទាំង​អស់​សុទ្ធ​តែ​ខ្លាំងៗ​ ប៉ុន្តែ​លក្ខន្តិកៈ​កម្មវិធី​ មាន​តែ​ ៥​នាក់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ទៅបន្ត​បាន។ អ្នក​ទាំង​នោះ​រួម​មាន៖
១. Angelica Hale - វិញ្ញាសា​ ច្រៀង

២. Mandy Harvey - វិញ្ញាសា​ ច្រៀង

៣. Light Balance - វិញ្ញាសា​ រាំ

៤. Kechi Okwuchi - វិញ្ញាសា​ ច្រៀង

៥. Diavolo - វិញ្ញាសា​ រាំ



សូម​ចូលរួម​អបអរ​អ្នក​ឈ្នះ​ទាំង​ ៥​ ដែល​បាន​ឈាន​ទៅ​វគ្គ​បន្ត​ និង​សោកស្ដាយ​ចំពោះ​បេក្ខភាព​ ដែល​មិន​បាន​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

អស្ចារ្យ! ព្រឹត្តិការណ៍ MAMA ឆ្នាំ ២០១៧​នេះ​ នឹង​ប្រារព្ធដល់​ទៅ​ ៤​ថ្ងៃ​ឯណោះ

/


កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ MAMA របស់​កូរ៉េ​ នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នៅ​ឆ្នាំ​ ២០១៧​នេះ​ ដោយ​នឹង​ប្រារព្ធ​ធ្វើ​ចំនួន​ ៤​ថ្ងៃ​ឯណោះ។
ដំណឹង​ក្ដៅៗ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​ K-Pop ទាំង​អស់​រំភើប​ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ MAMA (Mnet Asian Music Awards) ឆ្នាំនេះនឹង​ចាប់​ផ្ដើម​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ប្រទេស​ចំនួន​ ៣​ គឺ​ប្រទេស​វៀតណាម ជប៉ុន​ និង​ហុងកុង។ នេះ​ជា​ការ​រៀប​ចំ​ដំបូង​បង្អស់​មិនធ្លាប់​មាន​ពី​មុន​ ចាប់តាំង​ពី​ឆ្នាំ​ ១៩៩៩ ដែល​ MAMA សម្រេច​ធ្វើ​នៅ​ច្រើន​ប្រទេស​ ហើយ​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ទៀត។
ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​ មាន​ការ​រាយការណ៍​មក​ថា​ "MAMA Week” នឹង​ចាប់​ផ្ដើម​កម្មវិធី​ក្នុង​ប្រទេស​វៀតណាម​មុន​គេ​ (នៅ​ទីតាំង​មហោស្រព​ Hoa Binh) នាថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា, ប្រទេស​ជប៉ុន​ (នៅ​ Yokohama Arena) នៅ​ថ្ងៃ​ទី​ ២៩​ ខែ​វិច្ឆិកា និង​ចុងក្រោយ​ក្នុង​ទីក្រុង​ហុងកុង (នៅ​ W Hong Kong និង Asia World-Expo Arena) ធ្វើ​ ២​ថ្ងៃ​គឺ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា និង​ ០១ ខែ​ធ្នូ។



ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ ២០១៦​ កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ដល់​ទៅ​ ៩៧​ប្រទេស​ មាន​ទាំង​ក្នុង​ទ្វីប​អាស៊ី អឺរ៉ុប​ អាមេរិក អាមេរិកខាងជើង​ អាហ្វ្រិក និង​អូសេអានី ជាដើម ហើយ​ចំនួន​អ្នក​ទស្សនា​ជុំវិញ​ពិភពលោក​វិញ​ ឈាន​ដល់​ខ្ទង់ជាង​ ២,៤ពាន់លាននាក់ឯណោះ៕
ប្រភព៖ Allkpop | Kenh14 ប្រែ​សម្រួល៖ យី សុធារី