រកឃើញហើយ! តើជើងខ្លាំងទាំង ៥ណាខ្លះ អាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ? (វីដេអូ)
ការប្រកួតដ៏ស្វិតស្វាញ ក្នុងកម្មវិធី America's Got Talent កាលពីម្សិលមិញបានធ្វើឲ្យទស្សនិកជននៅជុំវិញពិភពលោក រំភើបនិងបុកពោះជំនួសបេក្ខភាពទាំងអស់មិនស្ទើរទេ ព្រោះជាថ្ងៃដែលសម្រេចជោគវាសនាថា អ្នកណាដែលបានឈានទៅវគ្គផ្ដាច់ព្រ័ត្របាន។
ជាក់ស្ដែង អ្វីដែលប្រិយមិត្តទន្ទឹងរង់ចាំបានចេញហើយ គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ចុងក្រោយនេះ កម្មវិធីបានរកឃើញអ្នកឈ្នះ ៥រូបទៀតដែលមានសមត្ថភាពខ្ពស់ ឈានទៅវគ្គផ្ដាច់ព្រ័ត្រប៉ះជាមួយបេក្ខភាព ៥រូបទៀត។
សប្ដាហ៍នេះ ត្រូវបានមហាជនជាច្រើន លើកឡើងថា ជាសប្ដាហ៍ដែលពិបាកសម្រេចចិត្ត ព្រោះបេក្ខជន-បេក្ខនារីទាំងអស់សុទ្ធតែខ្លាំងៗ ប៉ុន្តែលក្ខន្តិកៈកម្មវិធី មានតែ ៥នាក់ប៉ុណ្ណោះដែលមានសិទ្ធិទៅបន្តបាន។ អ្នកទាំងនោះរួមមាន៖
១. Angelica Hale - វិញ្ញាសា ច្រៀង
២. Mandy Harvey - វិញ្ញាសា ច្រៀង
៣. Light Balance - វិញ្ញាសា រាំ
៤. Kechi Okwuchi - វិញ្ញាសា ច្រៀង
៥. Diavolo - វិញ្ញាសា រាំ
សូមចូលរួមអបអរអ្នកឈ្នះទាំង ៥ ដែលបានឈានទៅវគ្គបន្ត និងសោកស្ដាយចំពោះបេក្ខភាព ដែលមិនបានឈានទៅវគ្គផ្ដាច់ព្រ័ត្រ៕
No Comment to " រកឃើញហើយ! តើជើងខ្លាំងទាំង ៥ណាខ្លះ អាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ? (វីដេអូ) "