iPhone 7 និង 7 Plus ពណ៌ក្រហមអស់ស្តុក ក្រោយចេញ iPhone 8, 8 Plus និង iPhone X
iPhone 7 និង 7 Plus ពណ៌ក្រហមអស់ស្តុកក្រោយចេញ iPhone 8, 8 Plus និង iPhone X ឥឡូវនេះ iPhone 7 និង iPhone 7 Plus ពណ៌ក្រហមដែលក្រុមហ៊ុន Apple ដែលបានប្រកាសកាលពីខែមិនាកន្លងទៅ លែងមានស្តុកហើយក្រោយ iPhone 8, iPhone 8 Plus និង iPhone Xបង្ហាញរូបរាងផ្លូវការកាលពីពេលថ្មីៗនេះ ។
iPhone 7 និង iPhone 7 Plus ពណ៌ក្រហមដែលជាផលិតផលសប្បុរសធម៌រួមចំណែកលុបបំបាត់វីរុសហ៊ីវ និងជំងឺអេដស៍នៅតែមានលើវិបសាយលក់រាយដូចជា Best Buy និង Amazon តែស្ដុកមានកំណត់ ខណៈឥវ៉ាន់ថ្មីនឹងមិនមានឡើយ ។ ដោយឡែក iphone7 មានពណ៌ខ្មៅ ខ្មៅរលោង ប្រាក់ មាស និងពណ៌ផ្កាឈូក នៅមានក្នុងស្ដុកនៅឡើយ៕
No Comment to " iPhone 7 និង 7 Plus ពណ៌ក្រហមអស់ស្តុក ក្រោយចេញ iPhone 8, 8 Plus និង iPhone X "