ឆ្នាំ២០១៨កម្ពុជាធ្វើម្ចាស់ផ្ទះកាយវប្បកម្មអាស៊ីអាគ្នេយ៍ ខណៈថ្នាក់ជាតិឆ្នាំនេះបើកចុះឈ្មោះ
សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកាយវប្បកម្មថ្នាក់ជាតិ ជាលើកទី១របស់ខ្លួន ដែលមានឈ្មោះថា MR MFIT ដោយកម្មវិធីនេះប្រកាសឲ្យចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍មិនធ្លាប់មាននេះគឺធ្វើឡើងក្នុងគោលបំណងស្វែងរកអ្នកមានសាច់ដុំល្អៗ ដើម្បីយកមកបណ្ដុះបណ្ដាលត្រៀមប្រកួតតំណាងឲ្យកម្ពុជាក្នុងកម្មវិធី កាយវប្បកម្មអាស៊ីអាគ្នេយ៍។ ពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះគឺនៅថ្ងៃទី២៥-៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទឹកដីខេត្តសៀមរាប។
សម្រាប់កម្មវិធីប្រកួតថ្នាក់ជាតិលើកទី១នេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំពេញ៕
No Comment to " ឆ្នាំ២០១៨កម្ពុជាធ្វើម្ចាស់ផ្ទះកាយវប្បកម្មអាស៊ីអាគ្នេយ៍ ខណៈថ្នាក់ជាតិឆ្នាំនេះបើកចុះឈ្មោះ "