អ្នកចាំទីជម្រើសជាតិអង់គ្លេស និង Burnley វះកាត់ស្មាត្រូវសម្រាកជិតកន្លះឆ្នាំ
Tom Heaton អាចអវត្តមានយ៉ាងហោចណាស់ក៏ជាង៤ខែដែរដោយសារត្រូវវះកាត់របួសស្មាខាងឆ្វេង។
អ្នកចាំទីដៃទីមួយរបស់ Burnley បានរងរបួសអំឡុងការប្រកួតទល់ Crystal Palace ហើយបានទទួលការវះកាត់កាលពីថ្ងៃពុធ ធ្វើឲ្យរូបគេមិនអាចលេងបានពេញពាក់កណ្ដាលរដូវកាលនៅ Premier League និងការប្រកួតជម្រុះពានរង្វាន់ពិភពលោកជាមួយក្រុមជម្រើសជាតិអង់គ្លេស។
អវត្តមានកីឡាករវ័យ៣១ឆ្នាំធ្វើឲ្យក្រុមលោក Sean Dyche បង្ខំចិត្តផ្ដល់កុងត្រារយៈពេលខ្លីឲ្យ Anders Lindegaard ជាអតីតអ្នកចាំទី Manchester United ដែលបច្ចុប្បន្នទំនេរគ្មានក្លឹបលេង៕
No Comment to " អ្នកចាំទីជម្រើសជាតិអង់គ្លេស និង Burnley វះកាត់ស្មាត្រូវសម្រាកជិតកន្លះឆ្នាំ "