ស្ទីលស្អាតប្លែក! ស្ត្រីខ្មែរទៅវត្ត និងជិះរថភ្លើងទៅភ្ជុំនៅស្រុក
ថ្មីៗនេះតារាសម្តែងស្រី២រូប គឺកញ្ញា ណាក់ ស្រីណា និងកញ្ញា កែវ សីហា បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរនូវស្ទីលតុបតែងខ្លួនទៅវត្ត និងជិះរថភ្លើងទៅស្រុកនារដូវភ្ជុំបិណ្ឌ។
ស្ទីលតុបតែងខ្លួនទី១ «នឹមនួននាងទៅវត្ត» គឺជាឈុតសម្លៀកបំពាក់ប្រពៃណីសម្រាប់ស្រ្តីខ្មែរទៅវត្តនារដូវភ្ជុំបិណ្ឌ ដែលបានថតនៅមុខព្រះបរមរាជវាំង។ អ្នកទាំងពីរស្លៀកសំពត់ផាមួង និងអាវសដៃខ្លី អមដោយក្រមាពាក់ឈាង ដោយដៃមានយួរចានស្រាក់ កាន់បាច់ផ្កា និងបាំងតាំងយូ ក្នុងទឹកមុខញញឹមស្រស់ស្រាយ។
No Comment to " ស្ទីលស្អាតប្លែក! ស្ត្រីខ្មែរទៅវត្ត និងជិះរថភ្លើងទៅភ្ជុំនៅស្រុក "