Pretty Post

Menu
Browsing Category "knowledge"

មិន​ធ្លាប់​ជិះ​យន្តហោះ ចង់​សាក​ក្នុង​ស្រុក ដឹង​ប៉ុន្មាន​ចំណុច​នេះ​ហើយ​លែង​ស្ទាក់​ស្ទើរ

/ No Comments
មនុស្ស​គ្រប់​គ្នា តែង​ស្រមៃ ចង់​សាក ចង់​ស្គាល់​គ្រប់​រសជាតិ​នៅ​ក្នុង​ជីវិត ហើយ​ក្នុង​នោះ​ការ​ជិះ​យន្តហោះ​ក៏​ជា​ក្ដី​ប្រាថ្នា​មួយ​ដែរ។ អ្នក​ខ្លះ​គិត​ថា លុះ​ត្រា​តែ​មាន​លិខិត​ឆ្លង​ដែន ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ទើប​អាច​ជិះ​យន្តហោះ​បាន ប៉ុន្តែ​បើ​ត្រឹម​ហោះ​ហើរ​ក្នុង​ស្រុក មិន​ពិបាក​ឡើយ។

១. ឯកសារ​ភ្ជាប់ សម្រាប់​កក់​សំបុត្រ​យន្តហោះ
អ្នក​ស្រី ហូ សុធា នាយិកា​ក្រុមហ៊ុន​​ទេសចរណ៍​​ ធូវើលដ៍ ត្រាវែល បាន​បញ្ជាក់​ថា ដោយសារ​ជា​ការ​ហោះហើរ​ក្នុង​ស្រុក ដូច​នេះ​អ្នក​ដំណើរ មិន​ទាម​ទារ​ឲ្យ​មាន​លិខិត​ឆ្លង​ដែន​ឡើយ ដោយ​គ្រាន់​តែ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ដូច​ជា អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​បើកបរ ឬ​កាត​សិស្ស ក៏​អាច​កក់​សំបុត្រ​យន្តហោះ​បាន​ដែរ។ ចំណែក​ឯ​សំបុត្រ​កំណើត អាច​ប្រើ​បាន​សម្រាប់​តែ​ក្មេង​តូច​ប៉ុណ្ណោះ។

២. តម្លៃ​សំបុត្រ
តម្លៃ​សំបុត្រ​ផ្លូវការ សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-សៀមរាប, ភ្នំពេញ-ខេត្ត​ព្រះសីហនុ និង​ខេត្ត​ព្រះសីហនុ-សៀមរាប គឺ ៣៨​ដុល្លារ​សម្រាប់​តែ​ទៅ (One Way) និង ៧៦​ដុល្លារ​សម្រាប់​ទៅ-មក (Round Trip)។ ប៉ុន្តែ​ជា​ទូ​ទៅ តម្លៃ​អាច​ថោក​ជាង​នេះ ទៅ​តាម​រយៈ​ពេល​កក់ និង​កម្មវិធី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ ហើយ​កម្រ​មាន​អ្នក​ទិញ​សំបុត្រ​ពេញ​ថ្លៃ​ណាស់។
ប្រសិន​បើ​មាន​គម្រោង​ច្បាស់​លាស់ ប្រិយមិត្ត​អាច​កក់​បាន​សំបុត្រ​យន្តហោះ​ក្នុង​កម្មវិធី​ពិសេស​ត្រឹម ២៣ ឬ ២៤​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​សំបុត្រ​ទៅ​មក ភ្នំពេញ-សៀមរាប។ សំបុត្រ​អាច​កក់​បាន​តាម​រយៈ​វិបសាយ ឬ​ការិយាល័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ជើង​ហោះហើរ​ក្នុង​ស្រុក​ទាំង៤ និង​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​នានា។ ​
៣. ឥវ៉ាន់​ដែល​យក​តាម​ខ្លួន
វ៉ាលិស​អាច​ដាក់​បាន​រហូត​ដល់​ទម្ងន់ ២០​គីឡូក្រាម។ របស់​ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ដាក់​ក្នុង​វ៉ាលិស សុទ្ធតែ​ជា​របស់​ដែល​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ឡើយ ដូច​ជា​គ្រឿង​ផ្ទុះ ថ្នាំ​ពុល ហ្គាស៍ គ្រឿង​ញៀន របស់​ដែល​អាច​ផ្ទុះ​ឆេះ សរីរាង្គ​មនុស្ស និង​របស់​ហាម​ឃាត់​ជា​ច្រើន​ទៀត។ ចំណែក​របស់​ដែល​មិន​គួរ​ដាក់​តាម​វ៉ាលិស គឺ​លុយ កុំព្យូទ័រ ទូរសព្ទ របស់​មាន​តម្លៃ​ផ្សេង​ៗ ដែល​អាច​បាក់​បែក និង​បាត់​បង់។
ចំណែក​កាបូប​យួរ​ដៃ អាច​ដាក់​របស់​ប្រើ​ប្រាស់​មួយ​ចំនួន និង​គ្រឿង​មាន​តម្លៃ​​នានា ដែល​អាច​ការពារ​ការ​បាត់​បង់។ ចំពោះ​របស់​ហាម​ឃាត់ គឺ​សារជាតិ​រាវ​លើស​ពី ១០០មីល្លីលីត្រ របស់​មុត​ស្រួច កាំភ្លើង ដែក​កេះ ឈើគូស សាច់​ស្រស់ និង​គ្រឿង​ឆាប​ឆេះ​នានា ហើយ​បច្ចុប្បន្ន Power Bank មួយ​ចំនួន ក៏​អាច​ពិបាក​យក​តាម​ខ្លួន​ដែរ។ កាបូប​យួរ​ដៃ ​កំណត់​ត្រឹម​ទម្ងន់ ៧គីឡូក្រាម។ ​

៤. ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ប្រតិបត្តិការ
បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍៤ កំពុង​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក ដែល​ក្នុង​នោះ​មាន៖
  • ក្រុមហ៊ុន Bassaka Air
  • ក្រុមហ៊ុន Cambodia Angkor Air
  • ក្រុមហ៊ុន Cambodia Bayon Airlines
  • ក្រុមហ៊ុន JC Airlines
ក្រុមហ៊ុន​ទាំង​នេះ មាន​ជើង​ហោះហើរ​ទៅ-មក ភ្នំពេញ-សៀមរាប និង សៀមរាប-ខេត្ត​ព្រះ​សីហនុ​ទៀង​ទាត់​ជា​​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-ខេត្ត​ព្រះសីហនុ មិន​ទៀង​ទាត់​ឡើយ ព្រោះ​អាស្រ័យ​ទៅ​លើ​អ្នក​ដំណើរ ប្រសិន​បើ​តិច​ពេក នឹង​លើក​ពេល​ទៅ​ជើង​ក្រោយ​ទៀត។

៥. រយៈ​ពេល​ហោះហើរ
សុទ្ធតែ​ចំណាយ​ពេល​តិច​ជាង ៤០​នាទី​ទាំង​អស់ ប្រសិន​បើ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រភេទ Airbus A320។
  • ភ្នំពេញ-សៀមរាប៖ ប្រហែល ២៨-៣៥​នាទី
  • ភ្នំពេញ-ខេត្ត​ព្រះសីហនុ៖ ប្រហែល ៣០-៤០​នាទី
  • ខេត្ត​ព្រះសីហនុ-សៀមរាប៖ ប្រហែល ៣៣-៤០​នាទី

វិធីសាស្ត្រ ៩​ចំណុច​យក​ឈ្នះ​ភាព​ខ្ជិល ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ

/ No Comments
ភាព​ខ្ជិល​ច្រអូស គឺ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អាច​កែខៃ​យក​ឈ្នះ​កុំ​ឲ្យ​វា​មក​ត្រួត​ត្រា​បាន ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ ៩​ចំណុច​ដូច​ខាង​ក្រោម។
១. បំបែក​ការងារ​ធំ ទៅ​ជា​ការងារ​តូចៗ៖ ពេល​ខ្លះ អ្នក​ចាប់​ផ្ដើម​ខ្ជិល ពេល​ឃើញ​ការងារ​ធំ​មួយ មិន​ដឹង​ថា​បញ្ចប់​ដោយ​របៀប​ណា ឬ​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​​ជា​ដើម។ ដូច​នេះ ត្រូវ​បំបែក​វា​ជា​តូចៗ ហើយ​ធ្វើ​ម្ដង​មួយ ទើប​អាច​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ក្នុង​ការ​បញ្ចប់​ការងារ​នោះ ដោយ​មិន​ខ្ជិល។

២. ដក​ឃ្លា​មក​សម្រាក គេង និង​ហាត់​ប្រាណ៖ ក្នុង​ករណី​ខ្លះ ភាព​ខ្ជិល​កើត​ឡើង​ដោយ​សារ​អស់​កម្លាំង និង​អស់​ថាមពល​ពី​ខ្លួន។ ចំណោះ​ស្រាយ គឺ​អាច​ផ្ដល់​ការ​សម្រាក​ខ្លះ​ដល់​ខ្លួន​ឯង​សិន កុំ​បន្ត​ធ្វើ​ទាំង​ខ្ជិល ដោយ​គ្មាន​បាន​ផល​អ្វី។ អាច​គេង​បន្តិច រួច​ហាត់​ប្រាណ ដើម្បី​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។
៣. គិត​ពី​ប្រយោជន៍​នៃ​ការងារ៖ អ្វី​ដែល​អ្នក​កំពុង​ធ្វើ ត្រូវ​គិត​ពី​ប្រយោជន៍​របស់​វា ទើប​ធ្វើ​ដោយ​មិន​ខ្ជិល។ ចៀស​វាង​គិត​ពី​ការ​លំបាក ឬ​ឧបសគ្គ ដែល​អាច​រាំង​ស្ទះ​កម្លាំង​ចិត្ត​របស់​អ្នក រហូត​ឈាន​ទៅ​រក​ភាព​ខ្ជិល។ គួរ​គិត​ពី​ចំណុច​វិជ្ជមាន នៃ​អ្វី​ដែល​កំពុង​ធ្វើ នោះ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​បន្ត។
៤. គិត​ថា​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្វី៖ មនុស្ស​ដែល​មាន​គោល​ដៅ​ច្បាស់ ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ពាក្យ​ថា​ខ្ជិល​ឡើយ។ ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​ចង់​បាន និង​ដឹង​ថា​ខ្លួន​ចង់​ក្លាយ​ជា​អ្វី នោះ​អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង លាចាក​ពី​ពាក្យ​ថា ខ្ជិល។

៥. ពី​ផល​វិបាក នៃ​ភាព​ខ្ជិល៖ ត្រូវ​គិត​ថា មាន​អ្វី​កើត​ឡើង បើ​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ខ្ជិល និង​មិន​បាន​បំពេញ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​នោះ។ បន្ទាប់​ពី​គិត​ហើយ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម នោះ​អ្នក​នឹង​ជក់​ដៃ​ធ្វើ ដោយ​លែង​មាន​ពាក្យ​ថា​ខ្ជិល​ទៀត​ហើយ។

​៦. កុំ​ចាប់​ធ្វើ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ​៖ ត្រូវ​ផ្ដោត​លើ​រឿង​តែ​មួយ ដើម្បី​បញ្ចប់​ដោយ​ជោគជ័យ មុន​ចាប់​ផ្ដើម​ឈោង​ចាប់​ការងារ​មួយ​ទៀត។ នៅ​ពេល​មាន​ការងារ​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា "លើស​ហើយ" រួច​ក៏​ចាប់​ផ្ដើម​ខ្ជិល។
៧. ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ៖ ត្រូវ​រំឭក​ខ្លួន​​ឯង​ជា​ប្រចាំ​ថា ពេល​វេលា​មិន​ចាំ​ឡើយ បើ​មិន​ធ្វើ​ហើយ ២៤ម៉ោង​ប្រាកដ​ជា​កន្លង​ហួស​យ៉ាង​លឿន។ ដាស់​តឿន​ខ្លួន​ឯង​ថា ទាល់​តែ​ធ្វើ​ទើប​មាន​លទ្ធផល... ទាល់​តែ​ធ្វើ ទើប​អាច​សម្រេច​គោល​បំណង​បាន។
៨. ចាត់​ទុក​ការងារ ជា​ការ​ហាត់​ប្រាណ៖ ត្រូវ​គិត​ថា​ការងារ​ទាំង​អស់ ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ ធ្វើ​ច្រើន កាន់​តែ​សកម្ម។
៩. រៀន​តាម​គំរូ​បុគ្គល​ជោគជ័យ៖ មើល​បុគ្គល​ជោគជ័យ ថា​គេ​ធ្វើ​យ៉ាង​ណា ទើប​មិន​ឲ្យ​ភាព​ខ្ជិល​ត្រួត​ត្រា​បាន។ នៅ​ពេល​សកម្ម​កាន់​តែ​ច្រើន ភាព​ខ្ជិល​ក៏​ចាក​ចេញ​ម្ដង​បន្តិច ហើយ​អ្នក​នឹង​កាន់​រឹង​មាំ៕