១០សន្លឹកនេះបញ្ជាក់ពីអត្តចរិតក្រោយឆាករបស់តួប្រុស "ក្រុមកម្ទេចខ្មោចឆៅ"!
មិនថាតារាសម្ដែងមិនថាតារាចម្រៀង ភាគច្រើនគឺមានអត្តចរិត២ មួយគឺនៅមុខអ្នកគាំទ្រ និងមួយទៀតនៅខាងក្រោយអ្នកគាំទ្រ។ នៅមុខអ្នកគាំទ្រតារាទាំងអស់តែងតែរៀបចំឫកពា ទាំងកាយវិការ និងពាក្យសម្ដី ប៉ុន្តែសកម្មភាពនៅក្រោយឆាកគឺភាគច្រើនផ្ទុយពីសកម្មភាពនៅមុខឆាក។ជាក់ស្ដែងតួប្រុសក្នុងរឿង "ក្រុមកម្ទេចខ្មោចឆៅ" តែម្ដង នៅខាងក្រោយឆាក គឺពួកគេលេងសើចមិនខុសពីអ្នកគាំទ្រ និងយុវវ័យទូទៅទេ ហើយវាជាអត្តចរិតពិតមួយទៀតនៅខាងក្រោយឆាករបស់ពួកគេផងដែរ។
រូបខាងក្រោមនេះក្រុមការងារ Sabay ឆ្មក់យកបាននៅសណ្ឋាគារ D22 អំឡុងពេលពួកគេសម្រាកថ្ងៃត្រង់៖